តង់ស្យុង { Voltage }
តង់ស្យុង { Voltage } គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតមួយនៅក្នុងរូបវិទ្យា និង វិស្វកម្មអគ្គិសនី។ ជួនកាលគេ ហៅតង់ស្យុងថា ផលសងប៉ូតង់ស្យែល {Potential Difference} វាគឺជាកម្រិតខុសគ្នានៃថាមពលអគ្គិសនីរវាងចំណុចពីរ។
បើនិយាយឱ្យងាយយល់ វាគឺជា "សម្ពាធ" ដែលរុញច្រានអេឡិចត្រុងឱ្យធ្វើចលនានៅក្នុងខ្សែចម្លង ដើម្បីបង្កើតបានជាចរន្តអគ្គិសនី។
ខាងក្រោមនេះជាចំណុចសំខាន់ៗដើម្បីយល់ដឹងពីតង់ស្យុង៖
I. និយមន័យជាមូលដ្ឋាន
នៅក្នុងរូបវិទ្យាតង់ស្យុងគឺជា ផលសងប៉ូ តង់ស្យែល អគ្គិសនី រវាងចំណុចពីរ។ វាគឺជាថាមពលដែលផ្ទុកក្នុងមួយឯកតាបន្ទុកអគ្គិសនី។ បើគ្មានតង់ស្យុងទេ អេឡិចត្រុងនឹងមិនអាចផ្លាស់ទីក្នុងទម្រង់ជាចរន្តបានឡើយ។ ឯកតារង្វាស់តង់ ស្យុងគឺ វ៉ុល {Volt} ដែលមាននិមិត្ដសញ្ញា តាងដោយអក្សរ V ឬ U។
រូបមន្តទូទៅ
ខ្នាត
V : គឺជាតង់ស្យុង គិតជាវ៉ុល {Volt},W : គឺជាថាមពល គិតជាស៊ូល {Joule}
Q : គឺជាបន្ទុកអគ្គិសនី គិតជាគូឡុំ {Coulomb}
II. ការប្រៀបធៀបជាមួយសម្ពាធទឹក
ដើម្បីឱ្យកាន់តែច្បាស់ យើងអាចប្រៀបធៀបប្រព័ន្ធអគ្គិសនី ទៅនឹងប្រព័ន្ធទុយោទឹក ៖
- ចរន្តអគ្គិសនី {Current}:- ប្រៀបដូចជាលំហូរទឹកដែលរត់ក្នុងទុយោ។
- តង់ស្យុង {Voltage}:- ប្រៀបដូចជាសម្ពាធទឹក បើគ្មានសម្ពាធទឹកទេ ទឹកក៏មិនអាចហូរបានដែរ។
- រេស៊ីស្តង់ {Resistance}:- ប្រៀបដូចជាទំហំទុយោ ឬ ភាពត្បៀតនៃទុយោដែល រារាំងលំហូរទឹក។
III. ទំនាក់ទំនងក្នុងច្បាប់អូម
តង់ស្យុងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយចរន្ត និងរ៉េស៊ីស្តង់តាមរយៈរូបមន្តច្បាប់អូម (Ohm's Law)៖
តាមច្បាប់អូម៖
ខ្នាត
V: តង់ស្យុងគិតជាវ៉ុល {V},I: ចរន្តអគ្គិសនីគិតជាអំពែ {A},
R: រេស៊ីស្តង់គិតជាអូម {Ω}
IV. ប្រភពនៃតង់ស្យុង
ប្រភពនៃតង់ស្យុង {Voltage Source} គឺជាឧបករណ៍អគ្គិសនីដែលអាចបង្កើត និងរក្សាភាពខុសគ្នានៃផលសងប៉ូតង់ស្យែលអគ្គិសនី {Potential Difference} ដើម្បីរុញច្រានចរន្តឱ្យរត់ឆ្លងកាត់សៀគ្វី។ យើងអាចបែងចែកប្រភពតង់ស្យុងជាពីរប្រភេទធំៗ៖
- ប្រភពតង់ស្យុងចរន្តជាប់ {DC Voltage Source}
- ប្រភពតង់ស្យុងចរន្តឆ្លាស់ {AC Voltage Source}
V. ការប្រើប្រាស់
ការប្រើប្រាស់តង់ស្យុង និងប្រភពតង់ស្យុងមានវិសាលភាពធំធេងណាស់ ចាប់ពីឧបករណ៍តូចៗក្នុងដៃ រហូតដល់ប្រព័ន្ធឧស្សាហកម្មធុនធ្ងន់។ ខាងក្រោមនេះគឺជាការប្រើប្រាស់សំខាន់ៗតាមវិស័យនីមួយៗ៖
- ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ {Domestic Applications}
- ក្នុងវិស័យឧស្សាហកម្ម និងបច្ចេកទេស {Industrial & Technical}
- ក្នុងវិស័យទូរគមនាគមន៍ និងបណ្តាញ{Telecommunications}
VI. ការបូកតង់ស្យុង
ការបូកតង់ស្យុង {Addition of Voltages} គឺជាគោលការណ៍គ្រឹះក្នុងអគ្គិសនី ដែលអាស្រ័យទៅលើរបៀបដែលប្រភពថាមពល ឬគ្រឿងទទួលត្រូវបានតភ្ជាប់គ្នា។ ជាទូទៅ យើងសិក្សាលើករណីពីរធំៗ៖។
- ការបូកតង់ស្យុងក្នុងសៀគ្វីស៊េរី {Series Circuit}
- ការបូកតង់ស្យុងក្នុងសៀគ្វីខ្នែង {Parallel Circuit}
តារាងសង្ខេប
| ប្រភេទសៀគ្វី | តង់ស្យុងសរុប Vtotal | ចរន្តសរុប Itotal |
|---|---|---|
| បង្គុំសៀគ្វីតជាស៊េរី | បូកបញ្ចូលគ្នា {V1 + V2 + V3 +....+ Vn} | ចរន្តស្មើគ្នាទាំងអស់ {I1 = I2 = I3 =....= In} |
| បង្គុំសៀគ្វីតជាខ្នែង | ស្មើគ្នាទាំងអស់ {V1 = V2 = V3 =....= Vn} | ចរន្តបូកបញ្ចូលគ្នា {I1 + I2 + I3 +....+ In} |
VII. ឧបករណ៍វាស់
ឧបករណ៍វាស់អគ្គិសនី {Measuring Instruments} គឺជាឧបករណ៍ចាំបាច់បំផុតសម្រាប់ជាងអគ្គិសនី និងវិស្វករ ដើម្បីត្រួតពិនិត្យ វិភាគ និងជួសជុលប្រព័ន្ធអគ្គិសនី។ ឧបករណ៍នីមួយៗមានតួនាទីខុសៗគ្នាទៅតាមបរិមាណអគ្គិសនីដែលយើងចង់ដឹង៖
- វ៉ុលម៉ែត្រ {Voltmeter}
- អំពែម៉ែត្រ {Ammeter}
- អូមម៉ែត្រ {Ohmmeter}
- ម៉ាល់ទីម៉ែត្រ {Multimeter}
- ក្លាំម៉ែត្រ {Clamp Meter}
VIII. តង់ស្យុងទូទៅ
ការយល់ដឹងពីភាពខុសគ្នារវាង AC (ចរន្តឆ្លាស់) និង DC (ចរន្តជាប់) គឺមានសារៈសំខាន់ណាស់ ព្រោះវាជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធអគ្គិសនី និងអេឡិចត្រូនិក។ ខាងក្រោមនេះគឺជាការពន្យល់លម្អិត
១. ចរន្តជាប់ {DC}
- តង់ស្យុង 1.5V: ថ្មពិលទូទៅ (AA, AAA)
- តង់ស្យុ 5V: រន្ធ USB សាកទូរស័ព្ទ
- តង់ស្យុង 12V / 24V: អាគុយឡាន ឬអាគុយសូឡា
- តង់ស្យុង 19V - 20V: អាដាប់ទ័រ Laptop
- តង់ស្យុង 110V - 120V: ប្រើនៅអាមេរិក និងជប៉ុន
- តង់ស្យុង 220V - 240V: ប្រើនៅកម្ពុជា អឺរ៉ុប និងអាស៊ីភាគច្រើន
តង់ស្យុងទូទៅ {DC} វាត្រូវបានប្រើប្រាស់ក្នុងឧបករណ៍អេឡិចត្រូនិក និងការផ្ទុកថាមពល។
លក្ខណៈពិសេស: អាចរក្សាទុកក្នុងថ្ម ឬអាគុយបាន ប៉ុន្តែពិបាកក្នុងការបញ្ជូនទៅទីឆ្ងាយ។
២. ចរន្តឆ្លាស់ {AC}
តង់ស្យុងទូទៅ {AC} វាត្រូវបានប្រើប្រាស់សម្រាប់ចែកចាយថាមពលនៅតាមផ្ទះ អាគារពាណិជ្ជកម្ម និង រោងចក្រសហគ្រាស។
លក្ខណៈពិសេស: ងាយស្រួលក្នុងការតម្លើង ឬបន្ថយតង់ស្យុងដោយប្រើត្រង់ស្វូម៉ាទ័របំលែងតង់ស្យុង {Transformer} និងអាចបញ្ជូនទៅឆ្ងាយបានល្អ។
៩.តារាងតង់ស្យុង និងប្រភេទឌុយអគ្គិសនីជុំវិញពិភពលោក
| ប្រទេស | ប្រភេទឌុយ | តង់ស្យុង | ហ្វ្រេកង់ |
|---|---|---|---|
| តំបន់អាស៊ី និងអូសេអានី | |||
| កម្ពុជា | A, C, G | 230 V | 50 Hz |
| ថៃ | A, B, C, O | 230 V | 50 Hz |
| វៀតណាម | A, C, F | 220 V | 50 Hz |
| ឡាវ | A, B, C, E, F | 230 V | 50 Hz |
| ចិន | A, C, I | 220 V | 50 Hz |
| ជប៉ុន | A, B | 100 V | 50/60 Hz |
| កូរ៉េខាងត្បូង | C, F | 220 V | 60 Hz |
| ម៉ាឡេស៊ី / សិង្ហបុរី | G | 230 V | 50 Hz |
| អូស្ត្រាលី / នូវែលសេឡង់ | I | 230 V | 50 Hz |
| ឥណ្ឌា | C, D, M | 230 V | 50 Hz |
| តំបន់អឺរ៉ុប | |||
| បារាំង / អាល្លឺម៉ង់ | C, E, F | 230 V | 50 Hz |
| ចក្រភពអង់គ្លេស / អៀរឡង់ | G | 230 V | 50 Hz |
| អ៊ីតាលី | C, F, L | 230 V | 50 Hz |
| ស្វីស | C, J | 230 V | 50 Hz |
| រុស្ស៊ី | C, F | 230 V | 50 Hz |
| តំបន់អាមេរិក | |||
| សហរដ្ឋអាមេរិក / កាណាដា | A, B | 120 V | 60 Hz |
| ម៉ិកស៊ិក | A, B | 127 V | 60 Hz |
| ប្រេស៊ីល | C, N | 127 V / 220 V | 60 Hz |
| អាហ្សង់ទីន | C, I | 220 V | 50 Hz |
| តំបន់អាហ្វ្រិក និង មជ្ឈិមបូព៌ា | |||
| អារ៉ាប់រួម (ឌូបៃ) | G | 230 V | 50 Hz |
| អារ៉ាប់ប៊ីសាអូឌីត | G | 220 V | 60 Hz |
| អាហ្វ្រិកខាងត្បូង | C, D, M, N | 230 V | 50 Hz |
| អេស៊ីប | C, F | 220 V | 50 Hz |